បន្ទាយមានជ័យ: ពលករខ្មែរម្នាក់ ត្រូវបានថៅកែថៃបាញ់សម្លាប់ នៅខេត្តស្រះកែវ
ក្នុងទំនាស់មួយ កាលពីម៉ោង ៩ យប់ថ្ងៃទី១៨ វិច្ឆិកា នៅភូមិមួយជាប់ចម្ការដំឡូងមី
ក្នុងខេត្តស្រះកែវ ប្រទេសថៃ។ លោក ង៉ែត ប៊ុនលី កុងស៊ុលនៃ ស្ថានអគ្គកុងស៊ុលកម្ពុជា
ប្រចាំខេត្តស្រះកែវ បានអោយដឹងថា: សពជនរងគ្រោះ ដែលមានទំនាស់នឹងថៅកែថៃ
ត្រូវបានថៅកែនោះ បាញ់សម្លាប់ ឈ្មោះ សរ ងី ភេទប្រុស អាយុ៣១ឆ្នាំ ជាកម្មករ
ស៊ីឈ្នួលដកដំឡូង លើទឹកដីថៃ នៅខេត្តស្រះកែវ និងមានទីលំនៅ នៅភូមិតាទយ
ឃុំចាឈូ ស្រុកអង្គរជុំ ខេត្តសៀមរាប។ ភាគីថៃ និងកម្ពុជា បានបញ្ជូនសព
ឲ្យសាច់ញាតិ តាមច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត នាម៉ោងជាង ៦ ព្រលប់
ថ្ងៃទី១៩ វិច្ឆិកា ២០១៦ កន្លងទៅនេះ។
ឲ្យសាច់ញាតិ តាមច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត នាម៉ោងជាង ៦ ព្រលប់
ថ្ងៃទី១៩ វិច្ឆិកា ២០១៦ កន្លងទៅនេះ។


ប្រភពព័ត៌មាន បានបន្តថា: អំពើហិង្សាព្រៃផ្សៃមួយទៀត កាលពីថ្ងៃទី១៨ វិច្ឆិកា ដែរ គឺពលករខ្មែរ ៤ នាក់ ត្រូវក្រុមសន្តិសុខផ្សារក្នុងបានឡែម ភូមិ-ឃុំបានឡែម ស្រុកស៊ូនស៊ុំ ខេត្តច័ន្ទបូរី ឈមទឹកដីកម្ពុជា ច្រកទ្វារព្រំដែន អន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង បានវាយធ្វើបាបពលករខ្មែរយ៉ាងព្រៃផ្សៃ ឲ្យរបួសធ្ងន់-ស្រាល។ អំពើហិង្សាពីពលរដ្ឋថៃ (ថៅកែ និងក្រុមសន្តិសុខថៃ) ដូចខាងលើ កើតឡើងតំណាលគ្នា។ ភាគីថៃដឹកនាំ ដោយលោក ស៊ុំផូត ចារ៉ាន់យ៉ាអន មេបញ្ជាការទាហានឈុតខ្មៅ កងរយ១៣០២ នៅស្រុកអារញ្ញ ខេត្តស្រះកែវ និងលោក ជុំ វណ្ណៈ មេបញ្ជាការរង នគរបាលការពារ ព្រំដែនគោក លេខ៨១៥ -ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានជួបប្រជុំ ពង្រឹងកិច្ចសហប្រតិបត្តិការគ្នាល្អឡើងវិញតាមព្រំដែន បន្ទាប់ពីថៃបានបិទច្រករបៀង (ច្រកខុសច្បាប់) នៃព្រំដែនខេត្តស្រះកែវ និងបន្ទាយមានជ័យរួចមក។
មេទ័ពថៃ បាននិយាយថា: “បំណងរាជរដ្ឋាភិបាលថៃ គឺចង់អោយកងកម្លាំង អាជ្ញាធរមានសមត្ថកិច្ច និងពលរដ្ឋទាំងពីរ បង្ហាញអោយឃើញទំនាក់ទំនង សហប្រតិបត្តិការល្អ តាមបណ្តោយព្រំដែន និងភូមិ ឃុំ ស្រុក ខេត្តដែលពាក់ព័ន្ធ ក្នុងនាមជាអ្នកជិតខាងល្អ។ ថៃក៏បានស្នើដល់កម្ពុជាលើ៥ចំណុច ក្នុងនោះរួម មានការការពារសន្តិសុខ សុវត្ថិភាព និងជួយសម្រួលដល់ពលករកម្ពុជា ក្នុងការទៅធ្វើការនៅក្នុងប្រទេសថៃផងដែរ។
ប៉ុន្តែអ្វីដែលមន្ត្រីអាជ្ញាធរ និងកម្លាំងថៃ បាននិយាយអះអាងនោះ មិនបានឆ្លុះបញ្ចាំងលទ្ធផល និងប្រសិទ្ធភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ មែនទែនឡើយ៕
0 comments:
Post a Comment