តោះយើង ស្វែងយល់ទាំងអស់គ្នាពីច្បាប់ការងារនៅប្រទេសកូរ៉េ Let's understand about Labor Law in Korea for foreign workers

តើអ្នកដឹងទេថា ប្រទេសកូរ៉េបានហាមប្រាមអ្វីខ្លះដល់អ្នកដំណើរទាំងអស់ក្នុងការនាំចូលរបស់របរ ចំណីអាហារ?
របស់របរដែលនាំចូលត្រូវបានហាមឃាត់ដាច់ខាត មិនថាតាមនាវា យន្ដហោះ ឬប្រិយនីយ៍រួមមានៈ សាច់ជ្រូក សាច់មាន់ សាច់គោ និងរបស់របរដែលធ្វើពីសាច់រួមមានងៀតគោ សាច់ក្រក ហេម និងផលិតផលសាច់ ផ្លែឈើស្រស់ និងបន្លែ ផ្លែឈើជាដើម។



ច្បាប់ការងាររបស់ប្រទេសកូរ៉េ
ម៉ោងធ្វើការៈ ៨ម៉ោង/ថ្ងៃ
ថ្ងៃធ្វើការៈ ៤០ម៉ោង/សប្ដាហ៍
ថែមម៉ោងៈ ១ដល់ ៤ម៉ោង អាស្រ័យការយល់ព្រមភាគីទាំងពីរ
ធ្វើការពេលយប់ និងថ្ងៃបុណ្យ/ឈប់សម្រាក់ៈ ត្រូវទទួលបាន១.៥០ នៃប្រាក់ម៉ោងគោល
ប្រាក់ម៉ោងថែម=ឈ្នួលប្រាក់ម៉ោងគោល ៥០% x ចំនួនម៉ោងថែម(លើសពី៨ម៉ោង)
ប្រាក់ម៉ោងយប់=ឈ្នួលប្រាក់ម៉ោងគោល ៥០% x ចំនួនម៉ោងយប់(៨ម៉ោង)
ប្រាក់ម៉ោងថ្ងៃបុណ្យ/ឈប់=ឈ្នួលប្រាក់ម៉ោងគោល ៥០% x ចំនួនម៉ោងនៃថ្ងៃធ្វើការ
ក្នុងករណីក្រុមហ៊ុនបង្អាក់ការងារ ពលករក៏អាចទទួលបានប្រាក់ឧបត្ថមចំនួន ៧០%

ក្នុងករណីមានការបំពានលើច្បាប់ការងារពីសំណាក់ថៅកែ ពលករបរទេសទាំងអស់មានសិទ្ធិដាក់ពាក្យប្ដឹងទៅកាន់ក្រសួងការងារនៅក្បែរតំបន់ជាការស្រេច។

0 comments:

Post a Comment

Menu

My Instagram