ពលករខ្មែរអស់សង្ឃឹមនឹងអាជ្ញាធរថៃ Cambodian Workers disappointed with Thai Authorities not allow get existing jobs

ពលករខ្មែរអស់សង្ឃឹមនឹងអាជ្ញាធរថៃដែលមិនព្រមបើកផ្លូវឲ្យពលករខ្មែរត្រឡប់មកធ្វើការនៅប្រទេសថៃវិញ
ពលករខ្មែរដែលធ្វើដណើត្រឡប់មកប្រទេសថៃវិញតាមច្រកឡែមកំពុងជួបបញ្ហារឿងអាជ្ញាធរថៃមិនព្រមបើកផ្លូវឲ្យត្រឡប់មកធ្វើការវិញ។ ប្អូនពលករខ្មែរយើងទាំងអស់គ្នាដែលមានប័ណ្ណពណ៌ផ្កាឈូក(บัตรสีชมพู) ឯកសារប៉ុណ្ណាក៏មិនគ្រប់គ្រាន់ដែរ មានតែសុំអង្វរអាជ្ញាធរអោយគេរហ័សបើកផ្លូវប៉ុណ្ណឹង។

កាលពីពេលថ្មីៗនេះក្រុមពលករខ្មែរធ្វើការនៅប្រទេសថៃមួយចំនួនធំបាននាំគ្នាត្រឡប់ទៅចុះឈ្នោះបោះនៅឯប្រទេសរបស់ខ្លួន។ តែដល់ពេលពលករខ្មែរធ្វើដំណើរត្រឡប់មកវិញត្រូវក្រុមអាជ្ញាធរថៃកាក់មិនចូលឲ្យចូលប្រទេសថៃវិញទោះបីជាពលករទាំងនោះមានអជ្ញាប័ណ្ណធ្វើការត្រឹមត្រូវក៏ដោយ។ ដោយគេសំអាងថាពលករខ្មែរទាំងអស់ត្រូវមានលិខិតបញ្ចាក់ការធ្វើដណើពីថោកែថៃសិន។ យោងតាមយោបល់របស់ពលករខ្មែរមួយចំនួនបានប្រាប់ឲ្យដឹងថាលិខិតបញ្ចាក់ដែលក្រុមអាជ្ញាធរថៃសំអាងនោះគឺមិនអាចសុំបានដោយងាយទេព្រោវាជាឯសារសំខាន់របស់ថោកែ គេមិនងាយឲ្យយើងដោយស្រួលនោះទេ។ ក្នុងបញ្ហានេះដែរពលករខ្មែរដែលធ្វើដំណើរតាមច្រកនានាដូចជាអារ៉ាញ់ ហើយនិងច្រកឡែមតែងតែមានបញ្ហាបែបនេះរហូត។ ក្នុងបញ្ហានេះដែរពលករខ្មែរទាំងអស់បានស្នើរសុំឲ្យក្រសួងការបរទេសខ្មែរ ធ្វើការចចារនិងរកវិធីដោះស្រាយជាមួយអជ្ញាធរថៃដើម្បីឲ្យពលករខ្មែរដែលធ្វើដំណើរទៅចុះឈ្នោះបោះឆ្នោតហើយអាចត្រឡប់មកធ្វើការនៅប្រទេសថៃបានដូចដើម។

0 comments:

Post a Comment

Menu

My Instagram